ធនាគារ មេយប៊ែង ខេមបូឌា សហការជាមួយក្រុមហ៊ុន ខៀវ អូតូ ខូអិលធីឌីលើហិរញ្ញប្បទានប្រកបដោយចីរភាពសម្រាប់រថយន្តអគ្គិសនីម៉ាក BYD

ភ្នំពេញ ថ្ងៃទី២៩​ ខែមីនា ឆ្នាំ២០២៤៖ ធនាគារ មេយប៊ែង ខេមបូឌា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខមួយក្នុងប្រទេសកម្ពុជា បានបន្តគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះអនាគតប្រកបដោយនិរន្តរភាព តាមរយៈការផ្តួចផ្តើមភាពជាដៃគូហិរញ្ញវត្ថុថ្មីមួយ ជាមួយនឹងក្រុមហ៊ុន ខៀវ អូតូ ខូអិលធីឌី ដែលជាក្រុមហ៊ុនទទួលសិទ្ធិចែកចាយ រថយន្ត BYD នៃសាខាមុនីវង្សនៅក្នុងប្រទេសកម្ពុជា។ ការចុះអនុស្សារណៈនៃការយោគយល់គ្នា ប្រារព្ធឡើងនៅសាលតាំងបង្ហាញរថយន្ត BYD សាខាមហាវិថីព្រះមុនីវង្សនាព្រឹកថ្ងៃនេះ។ កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តក្នុងការផ្តល់ហិរញ្ញប្បទានពិសេសសម្រាប់រថយន្តអគ្គិសនីរវាងក្រុមហ៊ុនទាំងពីរនេះ មានគោលបំណងបង្កើនលទ្ធភាព និងភាពងាយស្រួលដល់អ្នកប្រើប្រាស់រថយន្តនៅប្រទេសកម្ពុជា ក្នុងការប្តូរមកប្រើប្រាស់រថយន្តថាមពលដោយអគ្គិសនីដែលផ្តល់នូវផលវិជ្ជមានដល់បរិស្ថាន។ ក្រោមកិច្ចសហការជាដៃគូនេះ អតិថិជនមានលទ្ធភាពទិញរថយន្ត BYD ថ្មីសន្លាងជាមួយនឹងការបង់ប្រាក់ដំបូងត្រឹម ៣០% និងអាចបង់បន្តនូវទឹកប្រាក់ដែលនៅសល់ជាមួយនឹងជម្រើសហិរញ្ញប្បទានជាមួយនឹងធនាគារ មេយប៊ែង។ លើសពីនេះទៅទៀត អតិថិជនដែលចាប់អារម្មណ៍លើរថយន្ត BYD នឹងចំនេញពីកម្មវិធីហិរញ្ញប្បទានពិសេស សម្រាប់កម្ចីរថយន្តអគ្គិសនីពីធនាគារ មេយប៊ែង ចាប់ពីថ្ងៃនេះរហូតដល់ខែកញ្ញា ឆ្នាំ២០២៤ ស្របទៅនឹងកំណើនតម្រូវការរបស់អតិថិជនក្នុងស្រុក។ អំឡុងពេលនៃកម្មវិធីផ្តល់ជូនពិសេសនេះ អតិថិជននឹងរីករាយជាមួយនឹង​​អត្រា​ការប្រាក់ត្រឹមតែ ៩% ប៉ុណ្ណោះ ក្នុងមួយឆ្នាំ ដែលទាបជាងបើធៀបទៅនឹងកម្ចីរថយន្តសាំង ឬម៉ាស៊ូត រីឯរយៈពេលកម្ចីអាចបត់បែនបានរហូតដល់ ៧ឆ្នាំ។​ លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ … Continue reading ធនាគារ មេយប៊ែង ខេមបូឌា សហការជាមួយក្រុមហ៊ុន ខៀវ អូតូ ខូអិលធីឌីលើហិរញ្ញប្បទានប្រកបដោយចីរភាពសម្រាប់រថយន្តអគ្គិសនីម៉ាក BYD